• សម្ដេចតេជោ ប្រកាសកាន់តំណែងជានាយករដ្ឋមន្ដ្រី យ៉ាងតិចស្មើព្រះបាទ ពញាយ៉ាត ដែលគ្រងរាជ្យ៤៣ឆ្នាំ

    (ព្រៃវែង)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកជីវិតធ្វើដើមទុនរំដោះប្រទេសចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ រហូតមានសុខសន្ដិភាព មកដល់ពេលបច្ចុប្បន្ននេះ បានប្រកាសចង់កាន់តំណែងជានាយករដ្ឋមន្ដ្រីនៃ ឲ្យបានសើ្មយ៉ាងហោចណាស់ ព្រះបាទ ពញាយ៉ាត ដែលបានគ្រងរាជ្យ៤៣ឆ្នាំ។

    ព្រះបាទ ពញាយ៉ាត បានគ្រងរាជ្យនៅពាក់កណ្ដាលទីមួយ នៃសតវត្សទី១៥ គឺជាព្រះមហាក្សត្រ ដែលជាប់ព្រះនាមក្នុងប្រវត្តិសាស្ត្រថា ជាក្សត្រាអង់អាចក្លាហាន វាយរំដោះយកក្រុងអង្គរ ពីសៀមមកវិញបាន ហើយព្រមទាំងស្ដេចដែលលើករាជធានី មកតាំងនៅក្រុងភ្នំពេញ សព្វថ្ងៃនេះ។

    ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ខ្ញុំនឹងកាន់អំណាចឲ្យបានតិចបំផុតស្មើព្រះបាទ ពញាយ៉ាត។ ព្រះបាទ ពញាយ៉ាត ព្រះអង្គបានគ្រងរាជ្យរយៈពេល៤៣ឆ្នាំ»។

    សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គឺជាខួបទី៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ដ្រីរបស់ប្រទេសកម្ពុជា ដូច្នេះជាមួយនឹងការប្រកាសកាន់តំណែងយ៉ាងហោចណាស់១០ឆ្នាំទៀត គឺអាចប្រហាក់ប្រហែលនឹងព្រះបាទ ពញាយ៉ាត។

    សូមជម្រាបថា ការប្រកាសជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ បន្ទាប់ពីក្រុមដែលមាននិន្នាការប្រឆាំង ពិសេសក្រុមពួកនៅក្រៅប្រទេស ថាសម្ដេចនឹងផ្ទេរតំណែងឲ្យទៅកូនប្រុស គឺលោក ហ៊ុន ម៉ាណែត នៅក្នុងពេលឆាប់ៗ។

    សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថា មានអ្នកស្នើសម្តេចឲ្យពន្លឿនការឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្ដែសម្ដេចបានបញ្ជាក់តបថា មិនអាចធ្វើទៅបាននោះឡើយ គឺមិនអាចយកលោក ហ៊ុន ម៉ាណែត មកដឹកនាំថ្នាក់ដឹកនាំចាស់ៗ ដែលធ្លាប់ពលោក ហ៊ុន ម៉ាណែតនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ