• អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ៖ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រជាក់ដល់១៧អង្សាសេ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២១។

    ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    * សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
    * សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមានៅក្នុងរង្វង់ ១៧°C ។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ