• ការផ្ទុះភ្នំភ្លើង នៅក្នុងប្រទេសអេស្ប៉ាញ បង្កការខាតបង់ជិត ១ពាន់លានដុល្លារ

    (ម៉ាឌ្រីដ)៖ អាជ្ញាធរដែនកោះកាណារី (Canary) នៃប្រទេសអេស្ប៉ាញ បានឱ្យដឹងថាបន្ទុះភ្នំភ្លើង គូមប្រេ វីចា (Cumbre Vieja) នៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) បានបង្កការខូចខាតគិតជាទឹកប្រាក់ប្រហែលជា ៩៥៣លានដុល្លារ ខណៈភ្នំភ្លើងមួយនេះនៅតែបន្តមានសកម្មភាពនៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

    ការផ្ទុះភ្នំភ្លើង Cumbre Vieja នៅតែបន្តមានសកម្មភាពនៅឡើយ ដោយបានចូលដល់សប្ដាហ៍ទី១១ហើយ បន្ទាប់ពីវាមានសកម្មភាពចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញាមក ហើយ មកទល់នឹងពេលនេះ មិនទាន់មានសញ្ញាណាមួយបញ្ជាក់ថាការផ្ទុះភ្នំភ្លើងនេះនឹងបញ្ចប់នៅពេលណានោះទេ។ ការផ្ទុះភ្នំភ្លើងនេះទៀតសោត បានគ្របដណ្ដប់លើផ្ទៃដីនៅលើ កោះ La Palma ដល់ទៅ ១,១៤៦ហិកតា ឬស្មើនឹង១.៦ភាគរយនៃផ្ទៃដីសរុបរបស់កោះមួយនេះ។

    គួរបញ្ជាក់ថា អគារ ២,៨៩១ខ្នងបានរងផលប៉ះពាល់ដោយសារកម្អែភ្នំភ្លើង Cumbre Vieja ក្នុងមាន ២,៧៩០ខ្នងត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែគិតត្រឹមថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅ កោះ La Palma នៅតែបន្តបើកទ្វារដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ