• អគ្គិភ័យឆេះក្លឹបអេលីត នៅក្រុងសៀមរាប បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់

    (សៀមរាប)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះក្លឹមកម្សាន្តអេលីត នៅក្រុងសៀមរាប នៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់ និងរងរបួសធ្ងន់ម្នាក់។

    យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីឆេះពិដានក្លឹបអេលីត បានកើតឡើង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៩:៣០នាទី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។

    របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ដែលស្លាប់រួមមាន៖

    ទី១៖ ឈ្មោះ អ៉ឹង ស៉ីម ភេទប្រុស អាយុប្រហែល៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលមុខរបរសន្តិសុខក្លឹបអេលីត បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។
    ទី២៖ ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ។
    ទី៣៖ ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមុខរបរ អ្នកចំរៀង ស្លាប់នៅកន្លែងកើតហេតុ។ ជនរងរងគ្រោះដែលរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យមានឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត។

    សម្រាប់គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង រួមមាន៖ រថយន្តរបស់ស្នងការដ្ឋានចំនួន ៣គ្រឿង, អធិការដ្ឋានក្រុង ១គ្រឿង, កងរាជអាវុធហត្ថ ២គ្រឿង, អង្គភាពនគរបាលការពារបេតិកភណ្ឌ ១គ្រឿង, អាជ្ញាធរអប្សរា ២គ្រឿង, អាកាសយានដ្ឋានអន្តរជាតិសៀមរាប១គ្រឿង។

    ក្រោយកើតហេតុភ្លាមៗ អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងលោកឧត្តមសេនីយ៍ស្នងការខេត្ត បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍បាញ់អន្តរាគមន៍ រហូតដល់រលត់នៅម៉ោង២២:៥០នាទី ខណៈទ្រព្យសម្បត្តិជាច្រើនបានរងការខូចខាត ដោយសារភ្លើងឆេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ