• លោក ពូទីន ទុកពេលឲ្យរដ្ឋាភិបាលមួយសប្តាហ៍ ដើម្បីរៀបចំផែនការសកម្មភាពទប់ស្កាត់វីរុសបំប្លែងខ្លួនថ្មី Omicron

    (មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលរៀបចំផែនការសកម្មភាពមួយក្នុងសប្តាហ៍ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

    លោកពូទីនបាននិយាយថា វាគឺមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាការផ្គត់ផ្គង់ថ្នាំសម្កូវ អុកស៊ីហ្សែន និងគ្រែមន្ទីរពេទ្យ។

    លោកបានប្រាប់វេទិកាវិនិយោគមួយនៅថ្ងៃអង្គារនេះថា «ជាដំបូង វាចាំបាច់ក្នុងការត្រួតពិនិត្យជាបន្តបន្ទាប់នូវប្រសិទ្ធភាពនៃការធ្វើតេស្ត និងវ៉ាក់សាំង ហើយប្រើក្បួនដោះស្រាយបញ្ហាច្បាស់លាស់ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩»។

    គួរបញ្ជាក់ថា មុនពេលការលេចឡើងនៃវីរុស Omicron ប្រទេសរុស្ស៊ីបានទទួលរងនូវខែដ៏សាហាវបំផុតនៃស្ថានភាពកូវីដ១៩ នៅក្នុងខែតុលា ហើយត្រូវបានបង្ខំឱ្យអនុវត្តការបិទកន្លែងធ្វើការរយៈពេលមួយសប្តាហ៍ទូទាំងប្រទេសកាលពីដើមខែវិច្ឆិកា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ