• នាយកប្រតិបត្តិក្រុមហ៊ុន Twitter នឹងចុះចេញពីមុខតំណែងរបស់ខ្លួន

    (វ៉ាស៊ីនតោន)៖ ប្រភពបានប្រាប់លោក David Faber ភ្នាក់ងារសារព័ត៌មាន CNBC ថា លោក Jack Dorsey ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter គ្រោងនឹងចុះចេញពីតួនាទីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

    ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងក្រោយពេលដែលភាគហ៊ុនរបស់ Twitter ត្រូវបានគេមើលឃើញថា កើនឡើងដល់ទៅប្រាំបួនភាគរយ ខណៈក្រុមហ៊ុន Square ដែលជាក្រុមហ៊ុនមួយដែលមានលោក Dorsey ក៏ជានាយកប្រតិបត្តិផងដែរនោះ ក៏បានកើនឡើង៣ភាគរយ។

    ប្រភពបានគូសបញ្ជាក់ថា លោក Dorsey និងក្រុមប្រឹក្សាភិបាល Twitter បានត្រៀមរួចហើយសម្រាប់អ្នកស្នងតំណែងលោក។ ទោះ យ៉ាង ណា វា មិន ច្បាស់ ថា អ្នក នោះ ជា នរណា ទេ។

    ប្រភពបានបន្ថែមទៀតថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាន និងកំពុងរៀបចំសម្រាប់ការចាកចេញរបស់លោក Dorsey ចាប់តាំងពីឆ្នាំមុនមកម្លេះ។

    គួរបញ្ជាក់ថា លោក Jack Dorsey ជាសហស្ថាបនិករបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter ជាមួយលោក Ev Williams, Biz Stone និងលោក Noah Glass ក្នុងឆ្នាំ២០០៦។ ហើយលោកបានកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយនេះជាងមួយទសវត្សរ៍មកហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ