• មួយសប្តាហ៍នេះ អាកាសធាតុ នឹងធ្លាក់ចុះត្រជាក់រហូតដល់ ១៥អង្សាសេ!

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ទី៧ ខែធ្នូ ឆ្នាំ២០២១។

    ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប្រទេសចិន ដែលបន្តរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿន ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
    * សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
    * អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    * សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
    * ក្នុងនោះខេត្តមណ្ឌលគិរី, ខេត្តរតនគីរី, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចចុះដល់ ១៥°C។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
    * អាចមានអាកាសធាតុត្រជាក់បន្តិចបន្តួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។

    ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ