• Chelsea និង Man Utd ស្មើគ្នា គ្រាដែលខ្សែប្រយុទ្ធ Sancho រកបានគ្រាប់ដំបូងនៅ Premier League

    (ក្រុងឡុងដ៍)៖ ជំនួបរវាងក្រុមខ្លាំងតោខៀវ Chelsea និង Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅទឹកដី Stamford Bridge នៅពេល Jadon Sancho រកបានគ្រាប់ដំបូងឲ្យបិសាចក្រហម ក្នុងលីគកំពូលអង់គ្លេស Premier League។

    Sancho ដែលចូលរួមជាមួយ Man Utd រដូវកាលនេះ ក្រោយផ្ទេរពីក្លិបអាល្លឺម៉ង់ Borussia Dortmund បានស៊ុតគ្រាប់នាំមុខឲ្យក្រុមភ្ញៀវនៅពេលចាប់ផ្តើមលេងវគ្គទី២ ទើបបាន ៥គ្រាប់ និងជាគ្រាប់ដំបូងរបស់គេផងដែរនៅ Premier League នៅមុនពេល Jorginho រកបានគ្រាប់តាមស្មើ ១-១ ឲ្យ Chelsea វិញដោយបាល់ ១១ម៉ែត្រនៅនាទី៦៩ ដោយសារខ្សែការពារ Aaron Wan-Bissaka បង្កកំហុសទៅលើ Thiago Silva។

    Man Utd ដែលស្ថិតក្រោមការដឹកនាំបណ្តោះអាសន្នរបស់ជំនួយការ Michael Carrick នោះ រកបាន ៤ពិន្ទុក្នុងចំណោម ២ប្រកួត ក្រោយពេលបញ្ចប់តំណែងលោក Ole Gunnar Solskjaer ចេញពីទឹកដី Old Traffford និងរំពឹងថា តែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកស្តីទីបន្តឆាប់ៗនេះរហូតដល់ចប់រដូវកាលឆ្នាំ២០២១-២០២២ ខាងមុខ។

    អតីតកីឡាករចាប់វស្សា Carrick នៅក្លិប Man Utd ហាក់ដឹកនាំបានល្អនៅពេលប៉ះក្រុមខ្លាំង Chelsea នៅទឹកដីក្រៅផ្ទះ ក្រោយពេលពួកគេបរាជ័យក្រោមថ្វីជើងរបស់ Leicester City, Liverpool, Manchester City និងចុងក្រោយចាញ់ Watford ផងដែរនោះក្នុងលីគកំពូលអង់គ្លេសទាំងអស់ មុនពេលឈានបញ្ចប់តំណែងលោក Ole ដែលដឹកនាំបានជិត ៣រដូវកាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ