• ចាប់ពីខែក្រោយទៅ កម្ពុជា នឹងចុះត្រជាក់ខ្លាំងដល់ ១៥ អង្សាហើយ!

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីបើកការដ្ឋានសាង សង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

    សម្ដេចនាយករដ្ឋមន្ត្រី លោកបានបញ្ជាក់បន្ថែមថា មិនថាជាកូនចៅ ឬអាជ្ញាធរមានសមត្ថកិច្ច គឺត្រូវពិនិត្យមនុស្សចាស់ដែលអត់មានភួយ មុង គ្រប់ខេត្តក្រុងត្រូវពិនិត្យនិងធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ពិសេសព្រះសង្គនៅតាមមូលដ្ឋាន ត្រូវរកភួយ និងអាវរងារឲ្យពួកគាត់ ចាត់ទុកជាការធ្វើបុណ្យ។ សម្ដេចតេជោថា ការយកចិត្តទុកដាក់នេះ ក៏ដូចជាការការពារការមិនឲ្យមានជំងឺផ្ដាសាយ ដែលអាចវិវដ្តឆ្លងរីករាលដាលជាជំងឺកូវីដ១៩បានផងដែរ ដោយសារអាកាសធាតុចុះត្រជាក់នេះ។

    សូមជម្រាបថា ក្រសួងធនធានធានទឹក និងឧតុនិយមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថា កម្ពុជានឹងចុះត្រជាក់រហូតដល់១៥អង្សាសេនៅតំបន់ជួរភ្នំ និងខ្ពង់រាបភាគឦសាន នៅសប្តាហ៍ទី៤ ក្នុងខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលបណ្តាខេត្ត-រាជធានីផ្សេងៗទៀត កម្រិតចុះត្រជាក់ដល់១៨អង្សាសេ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ