• សម្ដេចតេជោ៖ ចំពោះការបើកប្រទេសលើកនេះ គឺមិនថយក្រោយ វិញនោះទេ

    សម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកបញ្ជាក់ថា ចំពោះការបើកប្រទេសលើកនេះ សម្តេចជឿជាក់លើចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេសបានជាង ១៤លាននាក់ហើយ ក្នុងចំណោមប្រជាជនជាង ១៦លាននាក់។

    កម្ពុជាបានក្លាយជាប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងបង្ការខ្ពស់ទាំងនៅក្នុងតំបន់អាស៊ី និងនៅទូទាំងសកលលោក និងជាប្រទេសនាំមុនគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រកាសបើកឱ្យដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ និងបានអនុវត្តវិធានការលើកលែងការធ្វើចត្តាឡីស័កចំពោះជនបរទេសសម្រាប់ការធ្វើដំណើរចូលកម្ពុជា និងជនជាតិខ្មែរ ដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដូច្នេះ ចំពោះការបើកប្រទេសលើកនេះ គឺមិនថយក្រោយ វិញនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ