• ថ្ងៃនេះ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្ពោធឱ្យប្រើប្រាស់ផ្លូវការ និង ប្រសិទ្ធនាមជា «ស្ពានភ្ជាប់និស្ស័យ» ពីសម្ដេច

    ក្រោយចំណាយពេលមិនដល់ ៣ ឆ្នាំ នៅទីបំផុត ស្ពាន​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ សម្រេច​ការ​សាងសង់​ ១០០% និង ដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ក្រោមការអញ្ជើញជាអធិបតីភាពពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងនោះផងដែរ នៅក្នុងពិធីសម្ពោធ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានប្រសិទ្ធនាម «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»​ ជាឈ្មោះ​មួយទៀតថាជា «ស្ពានភ្ជាប់និស្ស័យ»។

    គួរឱ្យដឹងផងដែរថា «ស្ពានភ្ជាប់និស្ស័យ» មាន​ប្រវែង​សរុប ១១៣១ ម៉ែត្រ និង ទទឹង ១៣.៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក ហើយ​ត្រូវ​បាន​បើក​ការដ្ឋាន​ កាលពី​ថ្ងៃ​ទី​ ៩ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ដោយ​ ចំណាយ​ថវិកា​សរុប ៥៦ ៩៩៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ នេះបើតាមប្រភពពីគេហទំព័ររបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។

    ស្ពាន​នេះ ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ដើម្បី​ត​ភ្ជាប់​ទំនាក់​ទំនង​ការ​ដឹកជញ្ជូន និង ​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម និង ​ខេត្ត​ត្បូង​ឃ្មុំ ដែល​រស់​នៅ​យ៉ាង​ច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង​ ត្រើយ​ខាងលិច ទន្លេ​មេគង្គ ឱ្យមានភាព​​ងាយស្រួល និង ឆាប់​រហ័ស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ