• ថៃជួបវិបត្តិការកើនឡើង នៃអត្រាអ្នកគ្មានការងារធ្វើខ្ពស់បំផុតនៅក្នុងប្រទេស​រយៈពេល ១៦ឆ្នាំ

    អត្រាអ្នកគ្មានការងារធ្វើរបស់ប្រទេសថៃនៅក្នុងត្រីមាសទី៣ បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ ដោយសារវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច និងការងារ។

    អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ២,២៥ភាគរយនៅក្នុងត្រីមាសទី៣ ដែលមានកម្មករចំនួន ៨៧០ ០០០នាក់គ្មានការងារធ្វើ ដោយកើនឡើងពីចំនួន ១,៨៩ភាគរយក្នុងរយៈពេលបីខែមុន។ អត្រាគ្មានការងារធ្វើធ្លាប់មានកម្រិត ២,៥២ភាគរយកាលពីក្នុងត្រីមាសទីមួយនៃឆ្នាំ២០០៥។

    នៅពេលមុននេះ ធនាគារកណ្តាលបាននិយាយថា ចំនួនអ្នកគ្មានការងារធ្វើត្រូវបានគេរំពឹងថានឹងមានចំនួន ៣,៤លាននាក់នៅត្រឹមចុងឆ្នាំ២០២១។ នៅក្នុងត្រីមាសទី៣ ការងារសរុបបានធ្លាក់ចុះ ០,៦ភាគរយបើធៀបទៅនឹងឆ្នាំមុនដែលមានកម្មករចំនួន ៣៧,៧លាននាក់ ដោយនៅក្នុងនោះ វិស័យសណ្ឋាគារ/ភោជនីយដ្ឋាន និងសំណង់មានការបាត់បង់ការងារច្រើនបំផុត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ