ករណីចាប់រំលោភទៅលើស្រ្តី ឬ កុមារី តែងកើតមានឡើងនៅក្នុងប្រទេសនានា លើពិភពលោក។ ការបៀតបៀនរាងកាយទៅលើនារី ដោយមធ្យោបាយ ឫ ក្រោមរូបភាពណាមួយក៏ដោយ បើមិនមានការយល់ព្រមពីភាគីខាងស្រី នោះក៏អាចចាត់ទុកជាករណីរំលោភបានដែរ ពោលគឺមិនចាំបាច់ដល់ថ្នាក់ចាប់សម្រាតខោអាវ ហើយរួមភេទនោះទេ។
ប្រទេសមួយចំនួននៅលើពិភពលោក បានដាក់ទោសក្នុងកម្រិតធ្ងន់ដូចជាជាប់គុកអស់មួយជីវិត ហើយប្រទេសខ្លះទៀត បានអនុវត្តច្បាប់ដាក់ទោសប្រហារជីវិតសម្រាប់ ជនល្មើសដែលចាប់រំលោភជនរងគ្រោះ។ ពិតណាស់ថា ការដាក់ទោសប្រហារជីវិត មិនអាចបញ្ឈប់ករណីរំលោភបានយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ អាចផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងបង្ករភាពខ្លាចរអារ បានមួយកម្រិតដល់អ្នកដែលមានបំណងប៉ុនប៉ងចង់ចាប់រំលោភអ្នកដទៃ។
ប្រទេសទាំង ៦ ខាងក្រោមនេះ អនុវត្តច្បាប់ប្រហារជីវិត សម្រាប់ករណីរំលោភ ៖
១. ឥណ្ឌា
២. ប៉ាគីស្ថាន
៣. អុីរ៉ង់
៤. អារ៉ាប់ប៊ីសាអូឌីត
៥. អារ៉ាប់រួម
៦. ចិន