• នគរបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងជាង ១,៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូករយៈពេល៣ថ្ងៃ

    ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងរយៈពេល៣ថ្ងៃ បានដាក់បង្ហាញលេខទូរស័ព្ទស្នងការរង និងលេខទូរស័ព្ទក្រុមការងារពព័ត៌មាន និងប្រតិកម្មរហ័ស ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដើម្បីទំនាក់ទំ នងសុំអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង។

    ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា «ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងដល់លោក លោកស្រី ជាស្ន ងការរង ដោយបែងចែកជា ៣ក្រុម មាននៅថ្ងៃទី១៨ ថ្ងៃទី១៩ និងថ្ងៃទី២០ ដើ ម្បីសម្រាប់ប្រជាពលរដ្ឋ ដែលបានឃើញ ឬប្រឈមជាក់ស្តែងករណីបទល្មើសផ្សេងៗ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសករណីវង្វេងបាត់មនុស្សជាដើម ឬអាចផ្តល់ព័ត៌មាន និងរាយការណ៍មកបណ្តាក្រុមទាំង៣ ដែលបានដាក់លេខទូរស័ព្ទ ក៏ដូចជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស»។

    បន្ថែមពីនេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា សម្រាប់ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការជួយចរាចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកទាំងក្នុងទីក្រុង និងការសម្រួលចរាចរណ៍នៅតាមច្រកចេញ ចូលទីក្រុង ដែលប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលទៅស្រុកកំណើត ឬមករាជធានីភ្នំពេញនោះ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងប្រមាណជាង១,៦០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជាពិសេសនៅតាមទីរមណីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ