អាជ្ញាធរម៉ាឡេស៊ីបានទទួលយកសំណើរបស់ប្រទេសថៃក្នុងការបើកឡើងវិញនូវច្រកព្រំដែន Tak Bai និង Buke Ta របស់ខេត្តណារ៉ាធីវ៉ាត់ដែលត្រូវបានបិទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
ការបើកច្រកព្រំដែនទាំងពីរនោះឡើងវិញនៅក្នុងខេត្តណារ៉ាធីវ៉ាត់នៅភាគខាងត្បូងរបស់ប្រទេសថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា នឹងធ្វើឱ្យពាណិជ្ជកម្មរបស់ប្រទេសនេះកើនឡើងយ៉ាងហោចណាស់ ៦០០លានបាត (១៨,៣២លានដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំ។ ប្រទេសថៃមានច្រកព្រំដែនចំនួន ៩៧ ជាមួយនឹងប្រទេសជិតខាង ហើយរាប់ទាំងច្រកពីដែលទើបបើកបានធ្វើឲ្យច្រកព្រំដែនចំនួន ៤៦ បានដំណើរការឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។
ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មឆ្លងដែនលំដាប់ទី១ របស់ប្រទេសថៃ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២១ ដែលត្រូវបានកត់ត្រាចំនួន ២៣៩ប៊ីលានបាត ដែលកើនឡើងបាន ៣៦,៤៧ភាគរយ៕