• ស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រកាសទទួលពាក្យស្នើសុំអាហារូបករណ៍អាស៊ីកាកេហាស៊ី សម្រាប់ឆ្នាំ២០២២

    (ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានតាមរយៈ Facebook ផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសចាប់ផ្តើម បើកទទួលពាក្យគម្រោងអាហារូបករណ៍អាស៊ីកាកេហាស៊ី សម្រាប់ឆ្នាំ២០២២។

    អាហារូបករណ៍អាស៊ីកាកេហាស៊ី គឺសម្រាប់តែសិស្សវិទ្យាល័យនៅកម្ពុជា ដែលមានបំណងចង់ទៅសិក្សា នៅប្រទេសជប៉ុន រយៈពេលពី៦-១០ខែ។

    ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា «ប្អូនៗសិស្សវិទ្យាល័យនៅកម្ពុជាទាំងអស់ជាទីមេត្រី។ គម្រោងអាហារូបករណ៍អាស៊ីកាកេហាស៊ី សម្រាប់ឆ្នាំ២០២២ ចាប់ផ្តើមបើកទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយ:គម្រោងនេះ ប្អូនៗនឹងសិក្សានៅវិទ្យាល័យរបស់ជប៉ុន នៅប្រទេសជប៉ុន សម្រាប់រយ:ពេល៦ ទៅ១០ខែ ព្រមទាំងទទួលនូវបទពិសោធន៍វប្បធម៌ជប៉ុន»

    សម្រាប់ព័ត៌មានលម្អិតនៃការដាក់ពាក្យ មាននៅគេហទំព័រដូចតទៅ៖ https://bit.ly/3kDyaKg ។ សូមអាននូវលក្ខខណ្ឌ និងរបៀបនៃការដាក់ពាក្យ ដោយប្រុងប្រយ័ត្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ