• ស្ត្រីជនជាតិកូរ៉េម្នាក់ ប្រកាសស្វែងរកឪពុកដែលមានជំងឺវង្វេង បាត់នៅម្តុំបុរីពិភពថ្មីវត្តសំរោងអណ្ដែត

    (ភ្នំពេញ)៖ ស្ត្រីជនជាតិកូរ៉េម្នាក់ឈ្មោះ Jung Insol នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសស្វែងរកឪពុករបស់ខ្លួនឈ្មោះ JUNG DAE WOONG អាយុ៦៧ឆ្នាំ ដែលមានជំងឺវង្វេង បាត់ខ្លួននៅម៉ោង៦៖៥០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកានេះ នៅបុរីពិភពថ្មីវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ស្ត្រីជនជាតិកូរ៉េនេះបញ្ជាក់ថា ឪពុករបស់ខ្លួនមាន កម្ពស់១.៦៣ម៉ែត្រ ទម្ងន់ប្រហែល៦៥ គីឡូក្រាម (ដូចក្នុងរូប)។ បើបងប្អូនណាបានឃើញ សូមទាក់ទងមកលេខ 092 980 124, 017 55 65 44 ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ