• អាកាសធាតុចាប់ផ្តើមត្រជាក់ ខណៈកម្ពុជា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

    ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងនូវឥទ្ធិពល៖ ជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូង រុញទូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ, តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C !
    * អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ។ ក្នុងនោះក៏មានបណ្តាផ្នែកខ្លះនៃរាជធានី-ខេត្ត នៅភាគខាងក្រោម និងខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    * អាចនឹងមានភ្លៀងធ្លាក់តិចតួច ។

    ៣៖ តំបន់មាត់សមុទ្រ៖
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    * អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ