• ក្រសួងប្រៃសណីយ៍ នឹង​​ចាត់​វិធានការដោះស្រាយ ​ករណីក្រុម​ហ៊ុន​រក​ស៊ី​តម្លើង​សេវាអ៊ីនធឺណិតផ្តាច់មុខ ​នៅតាម​បុរី

    សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន​កម្ពុជា ​ត្រួវបានរដ្ឋាភិបាល​កម្ពុជា បញ្ជា​ឲ្យ​លុប​បំបាត់​ចោល​នូវ​ការ​ ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​ និង​ការ​ផ្តល់​សេវា​អ៊ីនធឺណិត​ផ្តាច់​មុខ​ នៅតាម​បុរី អគារ​សហកម្ម​សិទ្ធិ​ និង​ទី​ប្រជុំ​ជន​នានា។

    យោងតាមលិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែលមានចំណារយល់ព្រមពីប្រមុខរដ្ឋាភិបាល ប្រាប់ទៅ​ក្រសួងប្រៃសណីយ៍ និង​​ទូរគមនាគមន៍​ ឲ្យ​ចាត់​វិធាន​ការ​ដោះស្រាយ​ ​ករណីក្រុម​ហ៊ុន​រក​ស៊ី​តម្លើង​សេវាអ៊ីនធឺណិតផ្តាច់មុខនៅតាម​បុរី។

    បន្ថែមពីនេះទៀត​​ក្រសួង​ប្រៃសណីយ៍កម្ពុជា​ ក៏បានបញ្ជាក់​ឡើង​វិញ ឲ្យបញ្ឈប់​ការ​អនុញ្ញាតឲ្យមានការ​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ​ទូរគមនាគមន៍ទាំងអស់​នៅតាម​បុរី​ ដោយ​គ្មាន​ការ​អនុញ្ញាតិពី​ និយ័តករ​ទូរគមនាគមន៍កម្ពុជា ហើយ​ត្រូវដោះស្រាយបញ្ហាគុណសេវាទូរសព្ទ​តាម​បុរី​ឲ្យបានប្រសើរឡើងវិញ។

    លើសពីនេះ គឺត្រូវបញ្ចប់​កិច្ច​សន្យា​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផ្តល់​សេវាអ៊ីនធឺណិត​នៅតាមបុរី ហើយ​ត្រូវ​អនុញ្ញាតឲ្យមានការ​ផ្តល់​សេវា​អ៊ីធឺណិត​យ៉ាងតិចចំនួន​ ៣​ ដើម្បី​ប្រកួត​ប្រជែង​ផ្តល់​សេវា ដោយ​ស្មើភាព​ និងមានតម្លៃសមរម្យ។

    បទ​បញ្ជា​បែប​នេះ​គឺធ្វើ​ឡើង​ដោយសារ​តែ​មាន​ការ​រអ៊ូរទាំងពី​សំណាក់​ពលរដ្ឋ​ដែល​រស់​នៅតាម​បុរី​ជា​ច្រើន​ ដែល​មិនមាន​សេវា​ទូរសព្ទ​ ពីព្រោះ​តែ​ក្រុម​ហ៊ុន​ខ្លះ​ដែល​រក​ស៊ី​តម្លើង​សេវាអ៊ីន​ធឺណិតបាន​កាត់​ផ្តាច់​សេវា​ទូរសព្ទ​ផ្សេង​ទៀត​នៅតំបន់​របស់​ខ្លួន តាម​រយៈ​ការ​សហការ​ជាមួយ​​ម្ចាស់​បុរី​មួយ​ចំនួន។

    ក្រុម​ហ៊ុន​ខ្លះបាន​កាត់​ផ្តាច់​សេវា​ទូរសព្ទ​ផ្សេង​ទៀត​នៅតំបន់​របស់​ខ្លួន ​ដែលជាការ​សហការរវាង​ក្រុមហ៊ុនអ៊ីនធឺណិត និង​ម្ចាស់​បុរីមួយចំនួន។

    តាមខ្លឹមសារនៃលិខិត​ដដែលនេះ រដ្ឋាភិបាលក៏បានព្រមានចាត់​វិធានការចំពោះ​បុគ្គល​ដែលនាំចូល ផ្គត់​ផ្គង់ ចែក​ចាយ លក់ និង​តម្លើង​ឧបករណ៍ស្រូប និង​បញ្ជូន​សេវា​ទូរគមនាគមន៍​ខុស​ច្បាប់ ក្លែង​ក្លាយ ​ដែល​ពុំ​មានការ​ទទួល​ស្គាល់ពីនិយ័តករទូរគមនាគមន៍កម្ពុជា។

    ម្ចាស់អគារសហកម្ម​សិទ្ធិ និង​ប្រតិបត្តិករ​ផ្តល់​សេវាទូរសព្ទ​ចល័ត និង​អ៊ីនធឺណិត ត្រូវ​សហការ​ជាមួយក្រសួង​ប្រៃសណីយ៍ ដើម្បី​កែលំអសេវាអ៊ីនធឺណិត​នៅក្នុង​អគាររបស់ខ្លួន ខណៈ​ដែល​ម្ចាស់​បុរី និង​ប្រតិបត្តិករ​ផ្តល់​សេវាទូរសព្ទ​ចល័តនិង​អ៊ីនធឺណិត ត្រូវសហការ​ស្ថាបនា​ខ្សែកាប​អុបតិច បង្កោលអង់តែន ឬបង្គោល​ភ្លើង​ដែល​បានបំពាក់​ឧបករណ៍​ផ្តល់​សេវាទូរសព្ទចល័ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ