• ប្រធានការិយាល័យទូរទស្សន៍ Al Jazeera ប្រចាំប្រទេសស៊ូដង់ត្រូវបានចាប់ខ្លួន ខណៈបាតុករ ៦នាក់ស្លាប់

    (ខាទុំ)៖ កងកម្លាំងសន្តិសុខនៃប្រទេសស៊ូដង់ បានចាប់ខ្លួនប្រធានការិយាល័យម្នាក់នៃស្ថានីយទូរទស្សន៍ Al Jazeera តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបាតុករយ៉ាងហោច ៦នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបពីសំណាក់យោធាស៊ូដង់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

    ស្ថានីយទូរទស្សន៍ Al Jazeera មានមូលដ្ឋាននៅក្នុងប្រទេសកាតា បានឱ្យដឹងថា លោក អាល់-មូសាឡាមី អាល់-កាប់បាស៊ី (Al-Musalami al-Kabbashi) ដែលជាប្រធានាការិយាល័យស្ថានីយទូរទស្សន៍របស់ខ្លួនប្រចាំប្រទេសស៊ូដង់ ត្រូវបានកងកម្លាំងសន្តិសុខស៊ូដង់ ចាប់ និងឃុំខ្លួននៅក្នុង ប្រតិបត្តិការឆែកឆេរមួយនៅឯផ្ទះរបស់លោក។ ប៉ុន្តែ ខាងទូរទស្សន៍ Al Jazeera មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមលើសពីនេះឡើយ។

    គួរបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះរដ្ឋប្រហារយោធានៅក្នុងប្រទេសស៊ូដង់ អស់រយៈពេលជាង ៣សប្ដាហ៍មកនេះ មានបាតុករសរុប ២១នាក់បានស្លាប់ ខណៈសហភាពអឺរ៉ុបបានអំពាវនាវាឱ្យយោធាស៊ូដង់ដោះលែងអ្នកដែលកំពុងជាប់ឃុំ, ស្ដារប្រជាធិបតេយ្យឡើងវិញ និងបើកកិច្ចសន្ទនាជាមួយរដ្ឋាភិបាល ស៊ីវិល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ