• Instagram នឹងដាក់ឱ្យប្រើប្រាស់មុខងារ «សំរាក ឬ Take a Break» នៅខែក្រោយនេះ

    (អាមេរិក)៖ បណ្ដាញសង្គម Instagram បានប្រកាសឱ្យដឹងថាខ្លួនកំពុងសាកល្បងមុខងារ «សំរាក ឬ Take a Break» ហើយនឹងដាក់ឱ្យប្រើ ប្រាស់នៅក្នុងអំឡុងខែធ្នូខាងមុខនេះ ដែលការបន្ថែមមុខងារថ្មីនេះក្នុងគោលដៅគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ និងក្រោយពេលដែល មាន ការរិះគន់ខ្លាំងៗថាបានបំពុលយុវវ័យ និងក្មេងជំទង់។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា Adam Mosseri មេធំរបស់ Instagram បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Twitter ថា នៅពេលនេះមុខងារ «សំរាក ឬ Take a Break» ត្រូវបានសាកល្បងទៅលើ អ្នក ប្រើប្រាស់ប្រមាណជា ១ ទៅ២ភាគរយនៃអ្នកប្រើប្រាស់សរុប ហើយជាលទ្ធផលគឺដំណើរការល្អ ដូច្នេះគ្រោងនឹងដាក់ឱ្យប្រើនៅចុងឆ្នាំនេះ។

    អ្នកប្រើប្រាស់អាចធ្វើការកំណត់មុខងារ «សំរាក ឬ Take a Break» បានដោយខ្លួនឯងតាមរយៈ Setting ហើយក្រោយពីកំណត់រួច វានឹង លោត សារបង្ហាញជា notifications ប្រាប់អ្នកប្រើប្រាស់ ពោលវាអាចនិយាយបានថា ជាសារដាក់តឿនឱ្យសំរាក ក្រោយពីចំណាយពេលជាច្រើននាទី ក្នុងការបើកកម្មវិធី Instagram។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Facebook គ្រោងដាក់ចេញកម្មវិធី Instagram for Kids សម្រាប់កុមារ ប៉ុន្តែត្រូវបានសហភាពអឺរ៉ុប រួមនឹង អង្គការ មួយចំនួនស្នើសុំឱ្យបោះបង់ចោលគំនិតបង្កើតវាឡើង ព្រោះវាអាចនឹងនាំឱ្យប៉ះពាល់ដល់សុខភាព និងអារម្មណ៍កុមារ ហើយក្រោយមកគម្រោងមួយនេះក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ