• អ្នកប្រើប្រាស់កម្មវិធី WhatsApp នឹងអាចធ្វើការបិទ «last seen» ចំពោះតែនរណាម្នាក់បាន នៅក្នុងពេលឆាប់ៗខាងមុខនេះ

    (អាមេរិក)៖ WhatsApp មួយរយៈចុងក្រោយបាននិងកំពុងតែធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងតាមរយៈ ការ បន្ថែម មុខងារថ្មីៗជាច្រើន ជាក់ស្ដែងនៅពេលនេះ ត្រូវបានគេរាយការណ៍មកថាកំពុងតែសាកល្បងមុខងារថ្មីគឺបិទ «last seen» សម្រាប់ មនុស្សណាមួយដោយផ្ទាល់តែម្ដង។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ ដំណើរការ Android អាចនឹងទទួលបានលក្ខណៈពិសេសបន្ថែមទៀតទៅលើមុខងារលាក់ ឬបិទ «last seen» ជាលក្ខណៈបុគ្គលតែម្ដង។

    កម្មវិធី WhatsApp ជំនាន់បច្ចុប្បន្នគឺអាចបិទមុខងារ «last seen» បានក្នុងជម្រើសតែ៣ប៉ុណ្ណោះគឺ Everyone, My contacts និង Nobody ប៉ុន្តែនៅក្នុងពេលឆាប់ៗខាងមុខនេះ WhatsApp នឹងបន្ថែមជម្រើសថ្មីមួយទៀតគឺ My contacts except…ដែលផ្ដល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់ក្នុងការបិទ «last seen» ចំពោះតែបុគ្គលណាតែម្នាក់។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ WhatsApp បាននិងកំពុងសាកល្បង និងដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីៗមួយចំនួនដូចជា មុខងារស្វែងរកបញ្ជីឈ្មោះអាជីវកម្ម (Business Listing ឬ (Business Directory), មុខងារលុបសារចោលក្នុងរយ:ពេល «៩០ថ្ងៃ» បន្ថែមពីលើមុខងារមានស្រាប់ ២៤ម៉ោង និង៧ថ្ងៃ, មុខងារលុបសារដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកទទួលបានឃើញត្រឹមតែម្ដង «View Once» និងចុចផ្អាក់ទៅលើការថតសារជាសំឡេង (stop recording a voice message) និងអាចចុចបន្ត ការថតសារជាសំឡេងនោះនៅពេលក្រោយបាន (resume recording when you wish)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ