• កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ សម្រេចចិត្តចូលរួមក្នុង គណបក្សនយោបាយថ្មី

    (ម៉ានីល)៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃព្រហស្បតិ៍នេះបានចូលរួមនៅក្នុងគណបក្សនយោបាយថ្មីមួយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងថ្ងៃ បិទបញ្ជីចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

    ការប្រកាសពីព័ត៌មានខាងលើ ធ្វើឡើងបន្ទាប់ពីលោកស្រី សារ៉ា ឌូតើតេ ខាពីយ៉ូ (Sara Duterte-Carpio) មានអាយុ៤៣ឆ្នាំ កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានសម្រេចចិត្តដកខ្លួន ចេញពីការប្រកួតប្រជែងយកតំណែងជាអភិបាលក្រុង Davao នៅអាណត្តិថ្មីរបស់លោកស្រី។ ប៉ុន្តែ ការសម្រេចចិត្តចូលរួមក្នុងគណបក្សនយោបាយថ្មី និងការដកខ្លួនចេញពី ការប្រជែងយកតំណែងជាអភិបាលក្រុង មិនត្រូវបានលោកស្រី Sara បញ្ជាក់ពីមូលហេតុឱ្យច្បាស់នោះទេ ខណៈលោកស្រីធ្លាប់បានអះអាងជារឿយៗថាមិនមានបំណងចង់់កាន់ តំណែងជាប្រធានាធិបតីហ្វីលីពីនឡើយ។

    គួរបញ្ជាក់ថា ហ្វីលីពីនដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយប្រជាជន ១១០លាននាក់ នឹងរៀបចំការបោះឆ្នោតសកលនៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ តំណែងរាប់ចាប់ពីប្រធានាធិបតី, អភិបាលក្រុង និងមន្ត្រីថ្នាក់តំបន់។ ការបិទបញ្ជីចុះឈ្មោះបេក្ខជនប្រធានាធិបតីគឺនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ រីឯបេក្ខជនប្រធានាធិបតីហ្វីលីពីន សំខាន់ៗដែលបានចុះឈ្មោះរួចរាល់រួមមានអតីតស្ដេចប្រដាល់អាស៊ី Manny Pacquiao, អនុប្រធានាធិបតី លោកស្រី Leni Robredo, អភិបាលក្រុងម៉ានីល លោក Francisco Domagoso, សមាជិកព្រឹទ្ធសភា លោក Panfilo Lacson, អតីតមេប៉ូលិសរបស់លោក ឌូតើតេ គឺលោក Ronald dela Ros ព្រមទាំងលោក Ferdinand Marcos Jr៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ