• Gerrard ជាបេក្ខភាពនាំមុខគេ ក្នុងការដឹកនាំ Aston Villa ជំនួសលោក Dean Smith

    (ក្រុងឡុងដ៍)៖ Steven Gerrard ដែលកំពុងដឹកនាំក្លិប Rangers ជាបេក្ខភាពនាំមុខគេក្នុងការដឹកនាំ Aston Villa ជំនួសកៅអីលោក Dean Smith ដែលត្រូវបានបញ្ចប់តំណែងក្នុងសប្តាហ៍នេះ។

    បុរសវ័យ ៤១ឆ្នាំសញ្ជាតិអង់គ្លេសខាងលើនេះ បានផ្តើមអាជីពជាគ្រូបង្វឹកកាលខែមិថុនា ឆ្នាំ២០១៨ និងបានចូលដឹកនាំ Rangers របស់ស្កុតឡេននារដូវកាលមុនផងដែរ បានក្លាយបេក្ខជននាំមុខគេ គ្រាដែលអ្នកផ្សេងទៀតបានកំពុងពិភាក្សាគ្នានៅឡើយ។

    កន្លងមក Gerrard មានបំណងដឹកនាំអតីតក្លិបចាស់របស់គេគឺ Liverpool តែ Villa អាចជាការសាកល្បងរបស់គេក្នុង Premier League ក្នុងទឹកដី Villa Park ដ្បិត Garrard ក៏បានស្គាល់គ្នាយ៉ាងច្បាស់រវាងលោក Christian Purslow ដែលជាប្រធានប្រតិបត្តិនៃក្លិប Aston Villa ដែលកំពុងតែលិចលង់ផងដែរ។

    បន្ថែមលើនេះ លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្សិក លោក Kasper Hjulmand គ្រូបង្វឹករបស់ដាណឺម៉ាក រួមទាំងលោក Ralph Hasenhuttl របស់ក្លិប Southampton និងលោក Graham Potter របស់ក្លិប Brighton ក៏សុទ្ធសឹងតែត្រូវបាន Aston Villa បានទាក់ទងមកដឹកនាំទាំងអស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ