• ជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោក បៃដិន និងលោក ស៊ី ជិនពីង នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ

    (វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ យ៉ាងយូរនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

    សេចក្ដីរាយការណ៍ខាងលើរបស់ Reuters ធ្វើឡើងដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ដែលដឹងពីការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២។ ប៉ុន្តែ ខាងសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានទទួលស្គាល់ថាតើកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយមែន ដែរឬក៏យ៉ាងណានោះទេ ខណៈសេតវិមានអះអាងថាកិច្ចពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពុងធ្វើដំណើរការនៅឡើយ។

    ក្រុមមន្ត្រីជឿជាក់ថាកិច្ចចរចាជាមួយលោក ស៊ី ជិនពីង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ការកុំឱ្យភាពតានតឹងរវាងប្រទេសទាំង២ ក្លាយជាទៅជាជម្លោះ។ ភាគីទាំង២ ក៏ធ្លាប់បាន ឱ្យដឹងដែរថាពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ជាគោលការណ៍ក្នុងការរៀបចំជំនួបរវាងលោក បៃដិន និងលោក ស៊ី នៅមុនដំណាចឆ្នាំ២០២១នេះ បន្ទាប់ពីកិច្ចពិភាក្សា រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងមន្ត្រីការទូតកំពូលចិន លោក Yang Jiechi នៅទីក្រុង Zurich ប្រទេសស្វីស កាលពីខែតុលាកន្លងទៅនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ