• នូវែលសេឡង់៖ ភេរវករសម្លាប់រង្គាលមនុស្សនៅឯវិហារអ៉ីស្លាមទីក្រុង Christchurch ពិចារណាប្ដឹងឧទ្ធរណ៍ជំទាស់សាលក្រមកាត់ទោស ដាក់គុកអស់មួយជីវិត

    (វែលីងតោន)៖ ខ្មាន់កាំភ្លើងជាភេរវករដែលបានបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅឯវិហារអ៉ីស្លាមក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាប្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមកាត់ទោសរូបគេដាក់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

    ការអះអាងខាងលើធ្វើឡើងដោយមេធាវីការពារក្ដីរបស់ភេរវករឈ្មោះ Brenton Tarrant ដោយសំអាងថាភេរវកររូបនេះបានសារភាពពីទោសកំហុសចំពោះទង្វើភេរវកម្ម ដែលខ្លួនប្រព្រឹត្តកាលពីឆ្នាំ២០១៩។ Brenton Tarrant បានសារភាពពីទោសកំហុសចំពោះបទចោទប្រកាន់សម្លាប់មនុស្ស៥១នាក់, ប៉ុនប៉ងមនុស្សឃាត ៤០ករណី និងទង្វើភេរវកម្មមួយករណីកាលពីឆ្នាំ២០២០។

    គួរបញ្ជាក់ថា ភេរវករឈ្មោះ Brenton Tarrant ប្រដាប់ដោយកាំភ្លើងពាក់កណ្ដាលស្វ័យប្រវិត្ត បានចូលបាញ់រះសម្លាប់មនុស្ស៥១នាក់ កំឡុងការថ្វាយបង្គំនៅថ្ងៃសុក្រ របស់អ្នកកាន់សាសនាអ៉ីស្លាម នៅឯវិហារអ៉ីស្លាម អាល់នួរ (Al Noor) និង លីនវូត (Linwood) ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីខែមីនា ឆ្នាំ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ