• UN បញ្ជាក់ជាថ្មីពីជំហរគាំទ្រដល់ការរៀបចំការបោះឆ្នោតសកល នៅក្នុងប្រទេសលីប៊ី

    (ទ្រីប៉ូលី)៖ ជំនួយការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងជាអ្នកសម្របសម្រួល នៃបេសកកម្ម UN ក្នុងប្រទេសលីប៊ី (UNSMIL) លោក Raisedon Zenenga បានអះអាងជាថ្មីចំពោះការគាំទ្ររបស់លោកដល់ការរៀបចំការបោះឆ្នោតសកលថ្មីមួយនៅក្នុងប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

    លោក Raisedon Zenenga ធ្វើការកត់សម្គាល់បែបនេះកំឡុងកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយអ្នកតំណាងមកពីអង្គការសង្គមស៊ីវិល និងមកពីគ្រប់ភាគីទាំងអស់នៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ក្រោយជំនួបនេះ, បេសកកម្ម UNSMIL បានបញ្ជាក់ក្នុងសារមួយបង្ហោះលើ Twitter ដូច្នេះថា «លោក Zenenga បានស្វាគមន៍ ចំពោះការចូលរួមពីគ្រប់ភាគីជាមួយ UNSMIL ដែលការចូលរួមនេះពិតជាមានសារៈសំខាន់បំផុតដើម្បីចូលរួមចំណែកស្វែងរកស្ថិរភាព, សន្តិភាព និងប្រជាធិបតេយ្យសម្រាប់ ប្រជាធិបតេយ្យ»។

    គួរបញ្ជាក់ថា ការបោះឆ្នោតសកលថ្មីមួយនៅក្នុងប្រទេសលីប៊ី គាំទ្រដោយអង្គការសហប្រជាជាតិ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ