• អូស្ត្រាលី ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញ» ខណៈបន្ធូរបន្ថយវិធានការរឹតត្បិត

    (ស៊ីដនី)៖ អូស្ត្រាលីនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ខណៈវិធានការរឹតត្បិតនៅក្នុងទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន (Melbourne) ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ វីរុសបំប្លែងថ្មី Delta ត្រូវបានបន្ធូរបន្ថយជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

    បើតាមរដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt វ៉ាក់សាំងដូសជំរុញច្រើនជាង ១៧៣,០០០ដូស ត្រូវបានត្រៀមរួចជាស្រេចសម្រាប់ចាក់ជូនអ្នកនៅតាម មណ្ឌលថែទាំមនុស្សចាស់ និងបុគ្គលិកសុខាភិបាល ជាកិច្ចបើកយុទ្ធនាការជាផ្លូវការ។ លោកបន្ថែមទៀតថាដូសជំរុញនឹងត្រូវចាក់ជូនប្រជាជនអូស្ត្រាលីដែលមាន អាយុ ១៨ឆ្នាំឡើងទៅ ៦ខែ ឬលើសខ្វះតិចតួចបន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងបានគ្រប់ដូស ឬ២ដូស ស្របពេលប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការគ្រប់ដូស នៅក្នុងប្រទេសអូស្ត្រាលីកើនលើស ៨០ភាគរយ គិតត្រឹមកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អូស្ត្រាលីបច្ចុប្បន្ន មានអ្នកឆ្លង COVID-19 សរុប ១៨១,៦១៧នាក់ ក្នុងនោះស្លាប់ ១,៨២៧នាក់ និងជាសះស្បើយ ឡើងវិញ ១៥៧,១៤៤នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ