• West Ham បញ្ចប់កំណត់ត្រាលេងមិនចាញ់ ២៦ប្រកួតរបស់ Liverpool តាមរយៈឈ្នះ ៣-២

    (ក្រុងឡុងដ៍)៖ នៅទីបំផុតក្រុមញញួរធំ West Ham United បានយកឈ្នះគូប្រជែង Liverpool ក្នុងលទ្ធផល ៣-២ បញ្ចប់កំណត់ត្រាលេងមិនចាញ់ ២៦ប្រកួតរបស់ហង្សក្រហមបានហើយនៅ Premier League ក្នុងជើងទី១ នៃសប្តាហ៍ទី១០ នៅរាត្រីឆ្លងចូលថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

    ៣ពិន្ទុដ៏សំខាន់នេះដែរ ក៏បានធ្វើឲ្យក្រុមរបស់លោក David Moyes ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងលីគជាបណ្តោះអាសន្នដែរ ជាមួយនឹង ២៣ពិន្ទុស្មើក្រុមលេខ២ Manchester City ដែរ ដ្បិតតោខៀវ Chelsea ឈរកំពូលតារាងដោយមាន ២៦ពិន្ទុ។

    នេះក៏ជាការយកឈ្នះក្រុមខ្លាំង Liverpool លើកទី១ ផងដែរក្នុងលីគ គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៥-២០១៦ មក ដើម្បីរក្សាប្រវត្តិលេង ៦ប្រកួតចុងក្រោយនេះ មិនទាន់ចាញ់ឡើយ។

    ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ កីឡាករចាំទី Alisson Becker ជាអ្នកធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៤ មុនពេលខ្សែការពារ Alexander-Arnold រកបានគ្រាប់តាមស្មើ ១-១ វិញនាចុងបញ្ចប់វគ្គទី១ និង Origi រកបានតែ ១គ្រាប់ឲ្យក្រុមរបស់លោក Jurgen Klopp ក្នុងវគ្គទី២ គ្រាដែល Fornals និង Zouma រកបានម្នាក់ ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះសម្រាប់ ៤៥នាទីដែលនៅសល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ