• រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២

    (សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប។

    បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្នុងគោលបំណងឱ្យការអនុវត្តគម្រោងប្រព្រឹត្តតាមផែនការដែលបានគ្រោងទុក រដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋចំនួន០៥គ្រួសារ ដែលបានទទួលយកគោលនយោបាយរួចហើយ មិនទាន់បានរុះរើសំណង់របស់ខ្លួនចេញពីទីតាំង ដែលមានប្រជាពលរដ្ឋចំនួន២គ្រួសារផ្សេងទៀត បានមកសាងសង់លើដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចរាល់ហើយ។ ហេតុនេះ សូមប្រជាពលរដ្ឋធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈពេល៧ថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ