• បណ្ដាប្រទេសជាច្រើន នឹងសន្យាបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម នៅឯសន្និសីទកំពូល COP26

    (ក្លាសហ្គូវ)៖ ប្រទេសប៉ូឡូញ, វៀតណាម, ស៊ីលី និងប្រទេសជាច្រើនទៀតនឹងធ្វើការសន្យានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូងថ្មបន្តិចម្ដងៗ នៅ ក្រោមកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឡើងនៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 នៅឯទីក្រុង ក្លាសហ្គូវ (Glasgow) ប្រទេសស្កុតលែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

    ការប្រកាសពីព័ត៌មានខាងលើធ្វើឡើងដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26។ បើតាមរដ្ឋាភិបាល ចក្រភពអង់គ្លេស បណ្ដាប្រទេសជាហេត្ថលេខីនៃកិច្ចព្រមព្រៀង COP26 អាចនឹងធ្វើការប្ដេជ្ញាចិត្ត ក៏ដូចជាសន្យាថាបញ្ឈប់ការវិនិយោគលើគម្រោងសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មីៗទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងសន្យាផងដែរថាឈប់ប្រើប្រាស់ធ្យូងថ្មផលិតថាមពលបន្តិចម្ដងៗ នៅត្រឹមទសវត្សរឆ្នាំ២០៣០ សម្រាប់បណ្ដាប្រទេសអ្នកមាន និងត្រឹមឆ្នាំ២០៤០ សម្រាប់បណ្ដាប្រទេសក្រីក្រ។

    គួរបញ្ជាក់ថា ធ្យូថ្មគឺជាឥន្ធនៈផូស៊ីលដែលបំពុលបរិយាកាសខ្លាំងបំផុត ហើយក៏ជាមូលហេតុចម្បងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យផែនដីឡើងកម្ដៅដែរ។ ដូច្នេះ ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅទូទាំងពិភពលោក ជាគោលដៅដ៏សំខាន់សំដៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងអាកាសធាតុជាសកល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ