• ព្រលានយន្ដហោះថ្មី នៅខេត្ដកោះកុង នឹងបើកដំណើរការសាកល្បង ក្នុងឆ្នាំ២០២២

    អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងអាចបើកដំណើរការសាកល្បងនៅចុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខក្រោយដំណើរការសាងសង់សម្រេចបាន ៩៥%។

    ប្រសិនបើការសាកល្បង ទទួលបានជោគជ័យ អាកាសយានដ្ឋានតារាសាគរនេះ នឹងអាចបើកការហោះហើរផ្លូវការ នៅពាក់កណ្ដាល ឆ្នាំ២០២២ ហើយចំពោះអគារនៃអាកាសយានដ្ឋានវិញ អាចមានលទ្ធភាពទទួលអ្នកដំណើរ ចេញ-ចូល និងឆ្លងកាត់ជិត១លាននាក់ក្នុងមួយឆ្នាំ។

    អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹក ប្រាក់២០០លានដុល្លារ (តំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់វិស័យទេសចរណ៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ