• កម្ពុជារួមជាមួយក្រុមហ៊ុនថ្មីរបស់ហ្វេសប៊ុក(Meta) ប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពិភពលោកទាំងមូល

    ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំធេងដែលយើងទាំងអស់គ្នាប្រឈម ហើយតម្រូវការឲ្យមានការចាត់វិធានការ ក៏កាន់តែក្លាយជាការងារបន្ទាន់ជារៀងរាល់ថ្ងៃ។ ខណៈដែលមេដឹកនាំពិភពលោក អ្នកតស៊ូមតិ ក្រុមអ្នកធ្វើការងារពាក់ព័ន្ធនឹងបរិស្ថាន និងបុគ្គលផ្សេងៗទៀត ជួបប្រជុំនៅឯសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្គោនៅសប្តាហ៍នេះ យើងចង់ឃើញមានការចាត់វិធានការយ៉ាងមុះមុត និងការប្តេជ្ញាចិត្តនានា ដើម្បីសម្រេចឲ្យបាននូវទិសដៅទប់ស្កាត់ការឡើងកម្ដៅភពផែនដី មិនឲ្យលើសពី ១,៥អង្សាសេ។ នេះបើតាមការលើកឡើងរបស់ ដោយលោក Nick Clegg អនុប្រធានទទួលបន្ទុកកិច្ចការ និងទំនាក់ទំនងពិភពលោកនៅក្រុមហ៊ុន Meta (Facebook) ។

    រូបភាព៖ Sir Nicholas William Peter Clegg

    លោក Nick Clegg បន្តថា ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook ក៏នឹងដើរតួនាទីរបស់ខ្លួនផងដែរ។ ក្នុងនាមជាក្រុមហ៊ុនលំដាប់ពិភពលោកមួយដែលភ្ជាប់ទំនាក់ទំនងមនុស្សជាង ៣ពាន់លាននាក់ជារៀងរាល់ខែ យើងមានឱកាស និងមានការទទួលខុសត្រូវលើការធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដមួយ។ ការងារនេះចាប់ផ្តើមពីយើងផ្ទាល់មុនគេ។ ដោយចាប់ផ្តើមកាលពីឆ្នាំមុន ក្រុមហ៊ុន Meta (FB) សម្រេចបានការបញ្ចេញឧស្ម័នកាបូនសូន្យសម្រាប់ប្រតិបត្តិការពិភពលោករបស់យើង ហើយបានប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។ យើងបានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បាន ៩៤% គិតចាប់ពីឆ្នាំ២០១៧មក ក្រុមហ៊ុនបានវិនិយោគគ្រប់គ្រាន់ទៅលើថាមពលពីកម្លាំងខ្យល់ និងពីពន្លឺព្រះអាទិត្យ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការរបស់យើងទាំងអស់ ហើយគាំទ្រគម្រោងនានាដែលលុបបំបាត់ការបញ្ចេញឧស្ម័នកាបូនចេញពីបរិយាកាស។

    ក្រុមហ៊ុនMeta ក៏បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ផងដែរសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់របស់យើង ដើម្បីឱ្យមានការបញ្ចេញកាបូនសូន្យ និងកំណត់គោលដៅសម្រាប់ប្រតិបត្តិការចំនួន៤ ដើម្បីធ្វើប្រព្រឹត្តិកម្មទឹកសម្រាប់ប្រើប្រាស់ឡើងវិញឱ្យបានចំនួនលើសពីបរិមាណដែលយើងប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែការងារប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

    ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមានអំណាចក្នុងការធ្វើឱ្យមនុស្សផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមាន បន្លឺសំលេងរបស់ជនដែលគេមិនយកចិត្តទុកដាក់ និងចែករំលែកព័ត៌មានដ៏មានឥទ្ធិពល។ ជារៀងរាល់ថ្ងៃ ក្រុមហ៊ុន Meta មើលឃើញមនុស្សប្រើប្រាស់សេវារបស់យើង ដើម្បីបង្កើនការយល់ដឹង រៀបចំវិធានការ និងបញ្ចេញសំឡេងរបស់ពួកគេអំពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងបរិស្ថាន។ ក្រុមហ៊ុនចង់ធ្វើការងាររបស់យើងតាមរយៈការជួយមនុស្សឱ្យស្វែងរកព័ត៌មានដែលត្រឹមត្រូវ និងផ្អែកលើវិទ្យាសាស្រ្ត ក៏ដូចជាដោះស្រាយបញ្ហាព័ត៌មានមិនពិតផងដែរ។

    ក្រុមហ៊ុន Meta (Facebook) នឹងបង្កើតឲ្យមានវេទិកា ដើម្បីចូលរូមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដូចជា៖

    ១. លើកកម្ពស់ព័ត៌មានអំពីអាកាសធាតុដែលអាចជឿទុកចិត្តបាន

    ២. ការដោះស្រាយបញ្ហាព័ត៌មានមិនពិតអំពីអាកាសធាតុ

    ៣. ការចាត់វិធានការលើការប្រែប្រួលអាកាសធាតុ

    ៤. ការចែករំលែកព័ត៌មានវិទ្យាសាស្រ្តអំពីអាកាសធាតុក្នុងសន្និសីទ COP26

    អនុប្រធានទទួលបន្ទុកកិច្ចការ និងទំនាក់ទំនងពិភពលោក នៅក្រុមហ៊ុន Meta (Facebook) លោក Nick Clegg បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមានវិធានការមួយចំនួនដែលកំពុងធ្វើក្នុងនាមជាក្រុមហ៊ុននិងភ្លែតហ្វមមួយ ដើម្បីព្យាយាម ធ្វើឱ្យមានការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន។ គោលដៅរបស់ក្រុមហ៊ុន មិនត្រឹមតែក្លាយជាក្រុមហ៊ុនដែលមាននិរន្តរភាពបំផុតមួយនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានភាពកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងនិយោជិតរបស់យើងផងដែរ។ ប្រសិនបើក្រុមហ៊ុនទាំងអស់គ្នាបំពេញកាតព្វកិច្ចរៀងៗខ្លួន រាប់ចាប់ពីមេដឹកនាំពិភពលោក រដ្ឋាភិបាល រហូតដល់ក្រុមហ៊ុនឯកជន និងបុគ្គលម្នាក់ៗ នោះអាចងើបឈរឡើងដើម្បីតតាំងនឹងបញ្ហានេះរួមគ្នាបាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ