• WHO អនុម័តទទួលស្គាល់វ៉ាក់សាំងកូវីដ១៩ Covaxin របស់ឥណ្ឌា សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់

    (ញូវដែលី)៖ វ៉ាក់សាំងកូវីដ១៩ ផលិតក្នុងប្រទេសឥណ្ឌាឈ្មោះថា Covaxin ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Bharat Biotech នៅថ្ងៃពុធនេះ ត្រូវបានអនុម័តទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

    យោងតាមរបាយការណ៍ពី India Today ក្រុមប្រឹក្សាបច្ចេកទេសនៃអង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា វ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech ត្រូវបានបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់។

    គួរបញ្ជាក់ថា ការអនុម័តទទួលស្គាល់នេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Bharat Biotech អាចនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលហៅថា Covaxin នេះ ទៅកាន់ប្រទេសដ៏ទៃទៀត ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។ វាក៏អាចជួយប្រជាជនឥណ្ឌារាប់លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងនេះ អាចធ្វើដំណើរទៅក្រៅប្រទេសផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]acebook.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ