• ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming លាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាល

    (ចិន)៖ ស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming បានប្រកាសលាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាល ប៉ុន្តែលោកនៅជួយខាងផ្នែកយុទ្ធសាស្ត្រ និងកិច្ចការមួយចំនួនដដែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

    លោក Zhang Yiming បានប្រកាសលាឈប់ពីតំណែងនាយកប្រតិបត្តិ (CEO) កាលពីខែឧសភាកន្លងទៅនេះ ហើយលោក Liang Rubo សហស្ថាបនិកនឹងឡើងកាន់តំណែងជំនួសលោកវិញនៅចុងឆ្នាំនេះ។

    យោងតាមការប្រកាសរបស់ក្រុមហ៊ុន ByteDance បានឲ្យដឹងថា តំណាងប្រធានក្រុមប្រឹក្សាភិបាលថ្មីនៅមិនបានប្រកាសជាផ្លូវការនោះទេ ប៉ុន្តែរាល់កិច្ចការងារទាំងអស់នឹងត្រូវប្រគល់ឲ្យទៅលោក Liang Rubo អនាគត CEO កាន់កាប់ជំនួសជាបណ្ដោះអាសន្នសិន។

    ការលាឈប់ពីតំណែងធំៗផ្ទួនៗគ្នានេះ ត្រូវបានក្រុមអ្នកឃ្លាំមើលយល់ឃើញថា វាគឺជារឿងមួយដែលមិនប្រក្រតី ស្របពេលដែលរដ្ឋាភិបាលចិនបាននិងកំពុងតែដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាធំនៅក្នុងប្រទេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ