• អតីតប្រធានគ្រប់គ្រង់កម្មវិធី Apple ដាក់ពាក្យប្ដឹងទៅកាន់ភ្នាក់ងារការងារជាតិអាមេរិក ក្រោយក្រុមហ៊ុនបណ្ដេញចេញពីការងារ

    (អាមេរិក)៖ បុគ្គលិកក្រុមហ៊ុន Apple ដែលបានអះអាងថា នាងត្រូវបានក្រុមហ៊ុនបណ្ដេញចេញពីមុខតំណែងកាលពីខែមុន នៅពេលនេះ បានដាក់ពាក្យបណ្ដឹងទៅកាន់ភ្នាក់ងារការងារជាតិរបស់អាមេរិក ដើម្បីស្វែងរកយុត្តិធម៌ និងសំណង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

    លោកស្រី Janneke Parrish ប្រធានគ្រប់គ្រង់កម្មវិធីរបស់ Apple បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិរបស់សហរដ្ឋអាមេរិក (NLRB) ដោយបានចោទប្រកាន់ក្រុមហ៊ុន Apple ថាបានបណ្ដេញលោកស្រីចេញពីការងារដោយសារតែលោកស្រីបានចូលរួម និងបង្កើតចលនាមួយដែលហៅថា «ការយាយី និងការរើសអើង» ក្នុងគោលដៅដើម្បីប្រយោជន៍ដល់បុគ្គលិកគ្រប់គ្នា។

    នៅក្នុងពាក្យបណ្ដឹង លោកស្រីបានបង្ហាញក្ដីព្រួយបារម្ភអំពីបញ្ហាផ្សេងៗនៅក្នុងក្រុមហ៊ុន Apple ដែលបុគ្គលិកបានជួបប្រទះដូចជា ការព្យាបាលជនពិការ ប្រាក់ឈ្នួលសមធម៌ ការរួមភេទ និងសុខភាពផ្លូវចិត្ត។

    លោកស្រីបញ្ជាក់ថា «ចំពោះខ្ញុំ ពិតណាស់នេះហាក់ដូចជាការសងសឹកយ៉ាងច្បាស់ ដែលខ្ញុំកំពុងនិយាយអំពីការរំលោភបំពានដែលបានកើតឡើងចំពោះនិយោជករបស់ខ្ញុំ»។

    ពាក់ព័ន្ធនឹងការចោទប្រកាន់នេះផងដែរ NLRB បានប្រកាសថាខ្លួននឹងធ្វើការស៊ើបអង្កេតទៅលើករណីខាងលើ ហើយបើសិនជារកឃើញដូចការ លើកឡើងមែន នោះក្រុមហ៊ុន Apple អាចនឹងប្រឈមមុខការផាកពិន័យ រួមជាមួយនឹងប្រាក់សំណងដល់ លោកស្រី Janneke Parrish ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ