យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានអោយដឹងថា រដ្ឋាករនឹងធ្វើការបើកដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ឡើងវិញចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដោយរថយន្តក្រុងមានចំនួន៤ខ្សែ និងកាណូតចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។
ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអនុញ្ញាតអោយជិះដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះផងដែរ។ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖