• ស្ពានបេតុងខ្សែកាបឆ្លងកាត់កោះពេជ្រ-កោះនរាសាងសង់ជាបណ្ដើរៗ មិនយូរទេបានប្រើប្រាស់ហើយ

    គម្រោងសាងសង់ស្ពានថ្មី បេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ បានប្រកាសក្រុងពាលី ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ២០២០ ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ ២០២៣ ។ គម្រោងស្ពាននេះ នឹងធ្វើឲ្យភ្នំពេញ នឹងតំបន់នៅជុំវិញផ្លូវជាតិលេខ ១ កាន់តែជិតគិតស្មានមិនដល់។

    ស្ពានបេតុងខ្សែកាបឆ្លងកាត់កោះពេជ្រ-កោះនរា ដែលសាងសង់ឡើងសមស្របទៅនឹងការអភិវឌ្ឍន៏យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញរួមទាំងកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋក៏ដូចកំណើនយានយន្តក្នុងទីក្រុង ពេលនេះឃើញថាកំពុងសម្រុកសាងសង់ជាបណ្ដើរៗមិនយូរទេបានប្រើប្រាស់ស្ពាននេះហើយ។ សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខក្នុងមុខនាទីដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៏ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរនៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។

    តាមប្រភពរបស់ក្រសួងសាធារណការ​និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១,២៥ម៉ែត្រសងខាង គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក រយៈពេលសាងសង់ ៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ