• Apple បានយកឈ្នះ Xiaomi ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនធំលំដាប់ទី២នៅលើពិភពលោក

    (អាមេរិក)៖ ស្ថាប័នស្រាវជ្រាវ Canalys បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple បានត្រឡប់មកកាន់តំណែងលេខ២វិញនៅក្នុងត្រីមាសទី៣ ក្នុងនាមជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

    Canalys បានឱ្យដឹងថា នៅចន្លោះខែកក្កដាដល់កញ្ញា មានស្មាតហ្វូនចំនួន ៣២៥,៥លានគ្រឿងត្រូវបានលក់នៅលើទីផ្សារ ដោយក្នុងនោះបានធ្លាក់ចុះប្រមាណជា ៦ភាគរយបើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆាំមុន ហើយមូលហេតុធំ និងចម្បងដែលនាំឱ្យមានការ ធ្លាក់ចុះនេះគឺបណ្ដាលមកពីកង្វះខាតបន្ទះឈីប។

    នៅក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុន Samsung លក់ស្មាតហ្វូនបាន ៦៩,៤លានគ្រឿង ខណៈដែល Apple លក់បាន ៤៩,២លានគ្រឿង ព្រមទាំងក្លាយជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ២ ដោយសារតែ Xiaomi បានធ្លាក់មកនៅលេខរៀងទី៣ និងលក់បានត្រឹមតែ ៤៤លានគ្រឿងប៉ុណ្ណោះ។

    ស្ថាប័ន Canalys ក៏បានព្យាករណ៍ទុកផងដែរថា នៅត្រីមាសចុងឆ្នាំនេះ ការលក់ស្មាតហ្វូនអាចនឹងល្អប្រសើរជាងនេះ ដោយសារតែ ក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗបានត្រៀមប្រកាសបង្ហាញស្មាតហ្វូនកំពូលៗរបស់ខ្លួន ជាពិសេសគឺវាជារដូវកាលលក់បញ្ចុះតម្លៃ និងរដូវវិស្សមកាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ