• លោក បៃដិន ជជែកពីការលក់យន្ដហោះចម្បាំង F-16 និងបញ្ហាសិទ្ធិមនុស្សជាមួយសមភាគីតួកគី

    (រ៉ូម)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ថាសំណើទិញយ ន្ដហោះចម្បាំង F-16 ត្រូវតែឆ្លងកាត់នីតិវិធីមួយនៅក្នុង សហរដ្ឋអាមេរិក ខណៈលោក អឺដូហ្កាន់បាននិយាយថាលោក បៃដិនមានគំនិតសុទិដ្ឋិនិយមចំពោះការលក់យន្ដហោះចម្បាំងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

    នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនចេញផ្សាយនៅកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងវ៉ាស៊ីនតោន) សេតវិមានបានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានអះអាងឡើងវិញពីសារៈសំខាន់នៃភាពជាដៃគូខាងវិស័យការពាររបស់យើង និងសារៈសំខាន់របស់តួកគីក្នុងនាមជាសមាជិក NATO ប៉ុន្តែសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភចំពោះការកាន់កាប់ប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 របស់តួកគី»។ បន្ថែមពីលើនេះ, បើតាមសេតវិមាន នៅក្នុងជំនួបជាមួយ លោក អឺដូហ្កាន់ លោក បៃដិនក៏បានលើកឡើងពីបញ្ហាគោរពសិទ្ធិមនុស្សផងដែរ។

    គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតួកគី បានរកាំរកូសលើការខ្វែងគំនិតគ្នាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីបញ្ហាស៊ីរី រហូតដល់ រឿងតួកគីទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី និងសិទ្ធិមនុស្ស ដោយទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើតួកគីរួចហើយដែរពាក់ព័ន្ធនឹងការទិញ S-400៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ