• Barcelona បញ្ចប់តំណែងលោក Ronald Koeman ក្រោយដឹកនាំបានតែ ១៤ខែប៉ុណ្ណោះ

    (បាសេឡូណា)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Ronaldo Koeman ជាផ្លូវការហើយ ក្រោយដឹកនាំបាន ១៤ខែប៉ុណ្ណោះនៅកីឡដ្ឋាន Camp Nou ជាមួយនឹងលទ្ធផលមិនគាប់ប្រសើរនារដូវកាលនេះថែមទៀត។

    Barcelona ទើបរកបាន ១៥ពិន្ទុក្នុងចំណោម ១០ប្រកួតរបស់ពួកគេនៅ La Liga ឈរនៅលេខរៀងទី៩ ដោយចាញ់ប្រៀបក្រុមកំពូលតារាង Real Sociedad និង Real Madrid ដល់ទៅ ៦ពិន្ទុនៅពេលពួកគេបន្តបរាជ័យនៅក្នុងផ្ទះរបស់ Rayo Vallecano ១-០ ថែមទៀត។

    លើសពីនេះទៀត បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥៨ឆ្នាំបានដឹកនាំអតីតក្រុមជើងឯក UEFA Champions League ខាងលើនេះចាញ់ ២ប្រកួតក្នុងពូលបាត់ទៅហើយ ក្រោយរក ៣ពិន្ទុតែម្តងគត់ ជាមួយនឹងលទ្ធផលចាញ់ Bayern Munich និង Benfica ៣-០ ដូចគ្នា។

    ក្នុងសេចក្តីថ្លែងការណ៍របស់លោក Joan Laporta ប្រធានក្លិប FC Barcelona បានបញ្ជាក់ថា «ការសម្រេចចិត្តត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្លិបបន្តបរាជ័យក្រោមថ្វីជើងរបស់ Rayo Vallecano ទៀត។ លោក Koeman នឹងធ្វើការលាមិត្តរួមក្រុម និងកីឡាករនៅថ្ងៃព្រហស្បតិ៍នេះតែម្តងផងដែរ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ