• ចិន សម្តែងការព្រួយបារម្ភ ក្រោយមានការផ្ទុះឆ្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ជាថ្មីម្តងទៀត

    ចិន បានសម្តែងការព្រួយបារម្ភចំពោះការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ស្របពេលថ្មីៗនេះមានការផ្ទុះឆ្លងក្នុងសហគមន៍ជាថ្មីម្តងទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

    អាជ្ញាធរ បានជម្រុញឱ្យតំបន់ដែលមានការឆ្លងខ្លាំងទាំងអស់ បន្ថែមការត្រួតពិនិត្យចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ការធ្វើដំណើរឆ្លងពីខេត្តមួយ ទៅកាន់ខេត្តមួយផ្សេងទៀត ក៏ត្រូវបានគេដាក់ចេញវិធានការផងដែរ។ នេះជាការឆ្លើយតប ទៅនឹងការផ្ទុះឆ្លងវីរុសកូវីដ១៩ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិន។

    តំបន់ចំនួន ១១ ត្រូវបានគេរាយការណ៍ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ច្រើនជាង១០០ ដែលសុទ្ធសឹងតែជាករណីរកឃើញនៅក្នុងសហគមន៍។ យ៉ាងណាមិញ ប្រជាជនចិនប្រមាណ ៧៥,៦% ស្មើនឹងជាង ១ពាន់លាននាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ