• ទាំងព្រឹកមិញនេះ មានរឿងអ្វីបានជា លោក ឌួង ឆាយ និងម្តាយ ព្រមទាំងអាជ្ញាធរឈរពេញមុខផ្ទះ អ្នកនាង ដេត ម៉ាលីណា ?

    លោកដួងឆាយ អតីតស្វាមី អ្នកនាងដេត ម៉ាលីណា បានបង្ហាញខ្លួននៅខាងមុខផ្ទះអតីតភរិយាទាំងព្រឹកព្រលឹមស្រាងៗ ដោយមានទាំងអាជ្ញាធរ និងម្តាយបង្កើតរបស់លោក។

    នាថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ នេះនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង ឆាយ រូបភាព១សន្លឹក ត្រូវបានបង្ហោះដោយបង្ហាញរូបភាពរបស់លោក រួមជាមួយម្តាយបង្កើត និងអាជ្ញាធរច្រើននាក់ កំពុងមានវត្តមានឈរខាងមុខអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយារបស់លោក។ អមជាមួយរូបភាព១សន្លឹកនោះដែរ លោក ដួងឆាយ បានរៀបរាប់យ៉ាងដូច្នេះថា ៖ «រូបលោក និងម្តាយរួមជាមួយអាជ្ញាធរបានជូនដំណឹង១សប្តាហ៍ដើម្បីជួបកូនៗ ប៉ុន្តែអតីតភរិយារបស់លោកមិនអោយជួប»។

    លោកដួងឆាយ ក៏បានរៀបរាប់បន្តទៀតថា ៖« សូមបងប្អូនពូមីងពិចារណាតាមការគួរចុះ ចំពោះច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តី យ៉ាងណាមិនអាចកាត់ផ្តាច់មនោសញ្ចេតនាឪពុកកូនរបស់ខ្ញុំបែបនេះនេះទេ» ហើយក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ រូបលោកបានជួបកូនៗតែ៣ដងតែប៉ុណ្ណោះ រូបលោកពិតជាអាណិតកូនៗដែលមិនបានទទួលភាពកក់ក្តៅពីឪពុកបែបនេះ ជាពិសេសកូនប្រុសច្បងដែលមានជំងឺជាប់ខ្លួន និងកូនស្រីពៅដែលនៅតូចមិនទាន់ដឹងអ្វីនៅឡើយនោះ។

    យ៉ាងណាមិញនេះជាការបង្ហោះតែម្ខាងរបស់លោក ដួង ឆាយ ខណៈអ្នកនាង ដេត ម៉ាលីណា នៅមិនទាន់មានប្រតិកម្មតបតរអ្វីនៅឡើយនោះទេ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ