ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្ដមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។
នៅក្នុងសេចក្ដីណែនាំនោះ ក្រសួងអប់រំ បានប្រកាសថានឹងបើកដំណើរការឡើងវិញនូវ គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ខណៈគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវតែគោរពឲ្យខ្ជាប់ខ្ជួននូវវិធានរបស់សុខាភិបាល នៅពេលបើកដំណើរការឡើងវិញ៕