• មេដឹកនាំហុងកុង លោកស្រី Carrie Lam ចូលមន្ទីរពេទ្យសម្រាកព្យាបាល ក្រោយរអិលដួលបាក់កែងដៃ

    (ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានរងរបួសបាក់កែងដៃស្ដាំ បន្ទាប់ពីរអិលដួលនៅឯការិយាល័យរបស់លោកស្រី កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ហើយបច្ចុប្បន្នលោកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

    នៅក្នុងសេចក្ដីថ្លែងការណ៍, រដ្ឋាភិបាលទីក្រុងហុងកុងបានបញ្ជាក់ថាលោកស្រី Carrie Lam បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង និងត្រូវបានក្រុមគ្រូពេទ្យ ឱ្យដឹងថាលោកស្រីបាក់កែងដៃស្ដាំបន្តិចបន្តួច»។

    គួរបញ្ជាក់ថា ខណៈលោកស្រី Carrie Lam កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ, កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិទីក្រុងហុងកុង និងសន្និសីទសារព័ត៌មានរបស់ លោកស្រីនឹងត្រូវបានលុបចោល ហើយអនុប្រធានរបស់លោកស្រី គឺលោក John Lee ដែលត្រូវបានដំឡើងតំណែងកាលពីដើមឆ្នាំ២០២១នេះ នឹងដឹកនាំការងារមួយចំនួនជំនួសលោកស្រី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ