• Microsoft ត្រូវបានគេរាយការណ៍មកថាបាននិងកំពុងសំងំអភិវឌ្ឍន៍បន្ទះឈីបដោយខ្លួនឯង

    (អាមេរិក)៖ ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែសំងំផលិតបន្ទះឈីបសម្រាប់ឧបករណ៍ Surface ដោយខ្លួន ឯង ខណៈវិបត្តិនៃកង្វះខាតបន្ទះឈីបជាសកលនៅតែមិនទាន់មានដំណោះស្រាយនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Phone Arena នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

    សារព័ត៌មានខាងលើបានចេញផ្សាយថា ក្រុមហ៊ុន Microsoft បានប្រកាសជ្រើសរើសប្រធានគ្រប់គ្រង់ផ្នែកស្ថាបត្យកម្មប្រព័ន្ធឈីប ដែលវាសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន Microsoft បាននិងកំពុងតែធ្វើការងារទៅលើការបង្កើតឈីបដោយខ្លួន ដោយឈប់ពឹងផ្នែកទៅលើ ក្រុមហ៊ុនដទៃ។

    កាលពីឆ្នាំ ២០២០ សារព័ត៌មាន Bloomberg បានចេញផ្សាយថា ក្រុមហ៊ុន Microsoft បានសិក្សាទៅលើគម្រោងនៃការបង្កើតឈីបដោយ ខ្លួនឯងសម្រាប់ប្រើជាមួយនឹងកុំព្យូទ័រម៉ាស៊ីនមេ (Server Computers) ប៉ុន្តែនៅពេលនេះគឺ Phone Arena បញ្ជាក់ថាឈីបថ្មីដែល Microsoft បង្កើតឡើងគឺសម្រាប់ប្រើជាមួយនឹងឧបករណ៍ Surface។

    ប្រភពផ្សេងទៀតបានបញ្ជាក់ថា ក្រុមហ៊ុន Microsoft បាននិងកំពុងតែសំឡឹងមើលវិស្វករជំនាញខាងឈីបដែលបម្រើការងារនៅក្នុង ក្រុមហ៊ុន Intel, AMD, Nvidia និង Qualcomm ។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Hyundai Motor ដែលជាក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង គ្រោងនឹង អភិវឌ្ឍន៍បន្ទះឈីបដោយខ្លួនដើម្បីកាត់បន្ថយបញ្ហាកង្វះបន្ទះឈីបជាសកល និងដើម្បីកាត់បន្ថយការពឹងផ្នែកលើក្រុមហ៊ុនផលិតឈីប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ