• ទីបំផុត ក្រុមហ៊ុន ASTRAZENECA ផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដបានជោគជ័យហើយ មានប្រសិទ្ធភាពទប់ស្កាត់ការស្លាប់

    ក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ បានធ្វើការផលិតថ្នាំគ្រាប់មួយប្រភេទ មានសមត្ថភាពអាចបង្ការ និងព្យាបាលវីរុសកូវីដ។ ថ្នាំគ្រាប់មួយនេះ ត្រូវបានធ្វើតេស្តដោយជោគជ័យ និងកំពុងគិតគូរអំពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

    បើតាមការឱ្យដឹងពីអ្នកស្រាវជ្រាវនិងផលិតថ្នាំគ្រាប់ AstraZeneca ឱ្យដឹងថា ថ្នាំគ្រាប់មួយប្រភេទនេះមិនត្រឹមតែអាចបង្ការការឆ្លងវីរុសកូវីដមួយមុខប៉ុណ្ណោះទេ។ ថ្នាំគ្រាប់នេះ ថែមទាំងអាចប្រើដើម្បីទប់ស្កាត់ការស្លាប់បាន ៥០% ចំពោះអ្នកដែលបានឆ្លងកូវីដ ហើយចេញរោគសញ្ញារយៈពេល ៧ថ្ងៃ ឫ តិចជាងនេះ។

    ថ្នាំគ្រាប់មួយប្រភេទនេះ ត្រូវបានគេឱ្យឈ្មោះថា AZD7442។ នេះជាជោគជ័យមួយទៀតសម្រាប់ក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនផលិតនិងចែកចាយវ៉ាក់សាំងបង្ការកូវីដទៅកាន់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ