• គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារខេត្តភាគពាយ័ព្យប្រទេសជប៉ុន

    (តូក្យូ)៖ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័របានវាយប្រហារខេត្ត Chiba ភាគពាយ័ព្យប្រទេសជប៉ុន ក្នុងជម្រៅ ៨០គីឡូម៉ែត្រ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅមុននេះបន្តិចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

    ទោះជាយ៉ាងណា បើតាមសារព័ត៌មាន The Bloomberg គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ ពុំមានសញ្ញាអាសន្ននៃគ្រោះថ្នាក់ស៊ូណាមិទេ ហើយភ្លាមៗនេះក៏មិនទាន់មានសេចក្តីរាយការណ៍គ្រោះថ្នាក់ដល់ជីវិត ឬបង្កការខូចខាតដល់ទ្រព្យសម្បត្តិយ៉ាងណានោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ