សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ដល់ប្រជាជនរបស់ខ្លួន បានជិត ៣៩២លានដូស គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ នេះបើតាមតួលេខផ្តល់ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិក (CDC)។
វ៉ាក់សាំងដែលអាមេរិកប្រើប្រាស់សម្រាប់ចាក់ឱ្យប្រជាជន មានដូចជា Pfizer, Moderna និង វ៉ាក់សាំងចាក់តែមួយដូស Johnson&Johnson។ ទន្ទឹមនឹងនេះ មានមនុស្ស ជាង៣លាននាក់ បានទទួលការចាក់ដូសទី៣ ឫ ដូសជំរុញ។
សហរដ្ឋអាមេរិក បានកត់ត្រាចំនួនអ្នកវិជ្ជមានកូវីដសរុប ជាង ៤៤លាននាក់។ ក្នុងនោះមានអ្នកជាសះស្បើយឡើងវិញ ជាង ៣៣លាននាក់ និងអ្នកបាត់បង់ជីវិតក្នុងតួលេខរង្វង់ ៧១មុឺននាក់។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីលោក Joe Biden ក៏ទើបបានចាក់វ៉ាក់សាំងដូសជំរុញ រួចរាល់ដែរនៅសេតវិមាន៕