ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជម្រាបជូនដំណឹងដល់សាធារណជនដល់ សិស្សានុសិស្ស និស្សិត និងអ្នកស្រាវជ្រាវមេត្តាជ្រាបថា «កម្មវិធីបណ្ណាល័យឌីជីថលជំនាន់ទី១ D-Library App» ត្រូវបានអភិវឌ្ឍរួចរាល់និងដាក់ដំណើការចាប់ពីពេលនេះតទៅ។
កម្មវិធីនេះមានឯកសារសំខាន់ៗជាច្រើនៗដូចជា៖ ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច កសិកម្ម ភូមិសាស្រ្ត នីតិសាស្រ្ត ច្បាប់ រាជកិច្ច គោលនយោបាយ សន្ទស្សអន្តរជាតិ (Index) រួមទាំងឯកសារសំខាន់ដទៃទៀតដែលមានផលប្រយោជន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី ១ ដល់ទី ១២ អាចចូលអាន និងស្រាវជ្រាវដោយឥតគិតថ្លៃ អំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩ នេះ។
ក្រសួង ក៏សូមអំពាវនាវដល់ ក្រសួង ស្ថាប៍ន បណ្ដាល័យ សារមន្ទីរ គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ វិស័យឯកជន និងដៃគូអភិវឌ្ឍ ចូលរួមផ្តល់ឯកសារសំខាន់សម្រាប់បញ្ចូលក្នុងកម្មវិធីខាងលើនេះ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និស្សិត និងអ្នកស្រាវជ្រាវ តាមរយៈអ៊ីម៉ែល [email protected] ឬ ទូរសព្ទលេខ ០៩៧ ៩១១ ៣៦៣៦ ។
អ្នកក៏អាចទាញយកកម្មវិធីនេះដាក់លើទូរសព្ទដៃបានផងដែរតាមរយៈ App Store | Play Store ឬក៏អាចស្កេនតាមរយៈរូបភាពខាងលើនេះដោយផ្ទាល់តែម្ដងក៏បាន៕